Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នារសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ យាង និងអញ្ជើញប្រគល់គ្រឿងសង្ហារឹម (កៅអីឈើភ្នាក់ដៃ និងតុឈើកម្រាលថ្មម៉ាប) ចំនួន០១ឈុត និងផ្ទាំងគំនូរចំនួន០១ផ្ទាំង ដែលមានរក្សាទុកនៅក្នុងទីស្តីការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (អគារ “ ស ” វិមានរដ្ឋចំការមន) អគារនេះ គឺជាអតីតព្រះរាជដំណាក់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយវត្ថុទាំងនោះជាទ្រព្យដែលមានប្រវត្តិទាក់ទងនឹងប្រើប្រាស់ដោយឥស្សរជនជាន់ខ្ពស់របស់ជាតិតាំងពីទសវត្សឆ្នាំ៥០ យកមកប្រគល់ជូនលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងថែរក្សាទុកទ្រព្យសម្បត្តិទាំងនេះជាសម្បត្តិបេតិកភណ្ឌជាតិនៅសារមន្ទីរជាតិ ដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវដែលចូលទស្សនានាពេលអនាគត។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍គូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់ថា “ ខ្ញុំជឿជាក់មុតមាំថា កិច្ចការថែរក្សានិងការពារសម្បត្តិបេតិកភណ្ឌជាតិគ្រប់ប្រភេទនឹងបានក្លាយជាស្មារតីរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយស្មារតីនេះនឹងបង្កើតបានជាទម្លាប់មួយល្អក្នុងសង្គមជាតិរបស់យើង ”៕



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top