Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញចូលរួមសមាជលើកទី៥ នៃសមាគមតុលាការធម្មនុញ្ញអាស៊ី និងស្ថាប័នប្រហាក់ប្រហែល (AACC) តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមប្រធានបទ “ការអភិវឌ្ឍថ្មីៗនៃយុត្តិធម៌ធម្មនុញ្ញនៅអាស៊ី”។ សមាជលើក៥នេះ ប្រារព្ធពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋធានីអ៊ូឡាន់បាតា (Ulaanbaatar) ប្រទេសម៉ុងហ្គោលី។ គូសបញ្ជាក់ថា សមាគមតុលាការធម្មនុញ្ញអាស៊ី និងស្ថាប័នប្រហាក់ប្រហែល គឺជាវេទិកាតំបន់អាស៊ីសម្រាប់យុត្តិធម៌រដ្ឋធម្មនុញ្ញ ដែលបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០១០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាននៅអាស៊ី តាមរយៈការបង្កើនការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ទាក់ទងនឹងយុត្តិធម៌រដ្ឋធម្មនុញ្ញ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងស្ថាប័នអនុវត្តយុត្តាធិការរដ្ឋធម្មនុញ្ញ។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសក្នុងតំបន់អាស៊ីចំនួន២០ប្រទេសដែលបានចូលជាសមាជិករបស់សមាគម។



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top