Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១៣ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងព្រះវត្តមាន/វត្តមានរបស់ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា សរុបប្រមាណ៨១រូប។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានបានផ្តល់អនុសាសន៍ផ្តាំផ្ញើជូនមន្ត្រីរាជការ ជាពិសេសនារីក្នុងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យបន្តអភិវឌ្ឍចំណេះដឹង ជាពិសេសជំនាញឌីជីថល ដើម្បីអាចក្លាយខ្លួនជាមនុស្សដ៏មានសក្តានុពលនិងជាដៃគូដ៏ចាំបាច់ជាមួយមន្ត្រីជាបុរស ដើម្បីចូលរួមបំពេញភារកិច្ចជូនស្ថាប័នឱ្យកាន់តែសកម្ម និងប្រសើរឡើង ក្នុងស្មារតីរួមគ្នារក្សាសុខដុមនីយកម្ម និងលើកស្ទួយគុណតម្លៃទាំងបីរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងចូលរួមអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ព្រមទាំងរក្សាបាននូវសមភាពយេនឌ័រផងដែរ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក៏បានជូននូវវត្ថុអនុស្សាវរីយ៍ជាឆ្នាំងសាកថ្មចល័តដែលមានទំហំ ២០,០០០ mad ដល់នារីក្នុងអង្គពិធីម្នាក់មួយផងដែរ។
07 មីនា 2024




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top