Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៥៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ នាទី នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារបកប្រែរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅជាភាសាបារាំង និងភាសាអង់គ្លេស ដោយមានការយាងនិងអញ្ជើញចូលរួមពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ដូចនេះការបកប្រែពីភាសាខ្មែរទៅជាភាសាបរទេសរួមមានភាសាបារាំង និងភាសាអង់គ្លេស ចាំបាច់ត្រូវឆ្លើយតបទាំងលក្ខខណ្ឌបច្ចេកទេសនៃភាសាបរទេសផង និងឆ្លើយតបទៅនឹងលក្ខខណ្ឌ បច្ចេកទេសនៃអត្ថន័យជាក់លាក់របស់រដ្ឋធម្មនុញ្ញខ្មែរផង។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងត្រូវបកប្រែពីភាសាខ្មែរ ទៅជាភាសាអង់គ្លេស និងភាសាបារាំងនេះ នឹងត្រូវយកទៅបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់តួអង្គពាក់ព័ន្ធទាំងអស់ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសត្រៀមសម្រាប់ចែកជូនភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមនៅក្នុងពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top