Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៨:៣០នាទី នៅសាលប្រជុំអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានប្រារព្ធពិធីអបអរសាទរទិវាខួបកំណើតគម្រប់២៤ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ និង ពិធីផ្ទេរតំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងបើកកិច្ចប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ លើកទី៩ (២០២២-២០២៥)។ ជាលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ៖ -នៅក្នុងពិធីអបអរសាទរទិវាខួបកំណើគម្រប់២៤ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានវាយតម្លៃថា ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើនអាស្រ័យដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុងអាណត្ដិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្ដការងារដើម្បីសមេ្រចសមត្ថកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងនីតិរដ្ឋ។ ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញសមត្ថកិច្ចរបស់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិក្នុងនាមជាស្ថាប័នកំពូល ឯករាជ្យ និង អព្យាក្រឹត។ -បន្ទាប់ពីពិធីអបអរសាទរទិវាខួបកំណើតគម្រប់២៤ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលអបអរសាទរសមាជិកថ្មីចូលកាន់តំណែងចំនួន ៣ រូប ៖ ឯកឧត្តម អ៊ុជ គឹមអន (ជ្រើសតាំងដោយរដ្ឋសភា) ឯកឧត្តម ឌុយ ធៅ (តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) និងឯកឧត្តម ស្រី ណូរី (តែងតាំងដោយព្រះមហាក្សត្រ) ជំនួសសមាជិក ៣ អង្គ/រូប ដែលត្រូវចប់អាណត្តិ៖ សម្តេចព្រះមហិស្សរានរោត្តម ចក្រពង្ស់ ឯកឧត្តម អ៊ុត ឈន និងឯកឧត្តម អុឹម សួស្តី។ -ក្រោយពីពិធីទាំងពីរខាងលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ លើកទី៩ (២០២២-២០២៥) ហើយជាលទ្ធផល កិច្ចប្រជុំពេញអង្គបានបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសាជាថ្មីសម្រាប់អាណត្តិ៣ឆ្នាំ លើកទី៩ (២០២២-២០២៥)។



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top