Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមប្រជុំសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាសមាជិកអចិន្ត្រៃយ៍នៃសមាគមនេះ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន មុនពេល ACCF និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ចូលរួមសមាជលើកទី៥ នៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) ក្រោមប្រធានបទ «យុត្តិធម៌ធម្មនុញ្ញ និងសន្តិភាព» នាទីក្រុងបាលី ប្រទេសឥណ្ឌូនេសុី នៅព្រឹកថ្ងៃស្អែក។ លោកស្រី Caroline PETILLON អគ្គលេខាធិការនៃ ACCF បានសម្តែងការគោរពថ្លែងអំណរគុណដ៏កក់ក្តៅជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ។
05 តុលា 2022



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top