Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៨:៣០ នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការជំនុំជម្រះជាសាធារណៈក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿង ៖ ១.លេខ ៤៧០/០០៥/២០២៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ អំពីបណ្ដឹងរបស់លោក យ៉ាន សុឃឿន ប្ដឹងតវ៉ានឹងសេចក្ដីសម្រេច លេខ ០០៤ គ.ជ.ប ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។ ២.លេខ ៤៧១/០០៦/២០២៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ អំពីបណ្ដឹងរបស់មេធាវី សំ សុគង់ តំណាងឱ្យឈ្មោះ លី ម៉េងហ័ង ប្ដឹងតវ៉ានឹងសេចក្ដីសម្រេច លេខ ០០១ គ.ជ.ប ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជាលទ្ធផល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម ៖ ១.ទទួលពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់ឈ្មោះ យ៉ាន សុឃឿន និងមេធាវី សំ សុគង់ តំណាងឱ្យឈ្មោះ លី ម៉េងហ័ង ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។ ២.តម្កល់សេចក្ដីសម្រេច លេខ ០០៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ និង លេខ ០០១ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការពេញទាំងមូល។ ៣.សេចក្ដីសម្រេចនេះ ប្រកាសនាសវនាការជាសាធារណៈ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top